តោះដល់ពេលរៀនខ្មែរហើយ!!!

អំពីខ្ញុំ

សួស្តីអ្នកទាំងអស់គ្នា ! នាងខ្ញុំឈ្មោះហែម បូរ៉ានី តែអ្នកទាំងអស់គ្នាអាចហៅខ្ញុំថា រ៉ានីក៏បាន។ខ្ញុំកើតនិងរស់នៅប្រទេសកម្ពុជា ថែមទាំងចេះនិយាយភាសាអង់ភាសាអង់គ្លេស ភាសាចិន និងយល់ចេះនិយាយភាសាវៀតណាមបន្តិចបន្តួចផងដែរ។ ខ្ញុំមានបទពិសោធន៏ខាងផ្នែកបង្រៀនភាសាខ្មែរទៅកាន់ជនជាតិបរទេសលើសពី៣ឆ្នាំ។

គោលបំណងរបស់ខ្ញុំគឺចង់ណែនាំអ្នកទាំងអស់គ្នាឱ្យស្គាល់ភាសា វប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ព្រមទាំងបង្ហាញទិដ្ឋភាពពិតនៃជីវិតរស់នៅក្នុងប្រទេសកម្ពុជា។ តែអ្វីដែលសំខាន់ខ្ញុំបង្រៀនអ្នកពីអ្វីដែលអ្នកចង់បាន ការនិយាយ ការស្តាប់ ការអាន និងការសរសេរ។ជាពិសេសមិនថាអ្នកមកពីកន្លែងណានិងទីណាទេ ខ្ញុំពិតជារីករាយក្នុងការជួបនិងបង្រៀនអ្នកអោយបានស្គាល់ យល់ដឹងអំពីអក្សរ វប្បធម៌ ប្រពៃណីខ្មែរអស្ចារ្យយ៉ាងណា។

ការរៀនភាសាខ្មែរនឹងឱ្យអ្នកស្វែងយល់ព្រមទាំងឆ្លុះបញ្ចាំងពីជីវិតរស់នៅក្នុងប្រទេសកម្ពុជាដែលអ្នកមិនបានធ្លាប់ដឹង ធ្លាប់លឺ និងធ្លាប់ស្គាល់ពីមុនមក។

 

កូនខ្មែរជាសេវាបង្រៀនឯកជនដែលមានគោលបំណងផ្តល់ជូននូវការបង្រៀនជាភាសាខ្មែរដែលមានគុណភាពល្អបំផុតដល់ជនបរទេសអ្នកស្រុកនិងអ្នកក្រៅស្រុក រួមទាំងភ្ញៀវទេសចរដែលមានបំណងចង់រៀនភាសាខ្មែរផងដែរ។ យើងពិតជាសប្បាយរីករាយក្នុងការជួយចែករំលែកនិងផ្តល់ឱកាសដល់អ្នកចង់រៀនភាសាខ្មែរដែលជាភាសាទីពីរសំរាប់អ្នកទាំងអស់គ្នាព្រមទាំងសំរាប់ប្រើប្រាស់ក្នុងកិច្ចការងារ សង្គម និងទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃ។យើងបង្រៀនខ្មែរដល់អ្នកទាំងគ្នាគឺមានន័យថាសេវាកម្មបង្រៀនរបស់យើងគឺផ្តល់ជូនគ្រប់ជាតិសាសន៏ មិនថាពួកគាត់មកពីទីកន្លែងណា ឬទីណាក៏ដោយ យើងនឹងបង្រៀននូវអ្វីដែលអ្នកចង់រៀន ចង់ដឹង ចង់ស្គាល់ និងចង់លឺ។ ជាពិសេសគ្រប់គ្រូទាំងអស់គឺសុទ្ធតែមានបទពិសោធន៍ជាគ្រូបង្រៀនច្រើនឆ្នាំដើម្បីជួយអ្នកក្នុងការអភិវឌ្ឍការនិយាយការស្តាប់ការសរសេរនិងការអានអោយបានត្រឹមត្រូវល្អ។ លើសពីនេះទៅទៀត យើងយកចិត្តទុកដាក់ខ្លាំងទៅលើការនិយាយ និងការបញ្ចេញសំលេងអោយបានច្បាស់ល្អ។

pupils talk

Hold on, chillax! We’re not trying to sell you on our product. Instead, here are some dudes that will do the hard work for us.

I'm usually grossed out by apps, but these guys are legit! It even fits my nifty hat and red hair. Try it, why do I care?
melisa pamuk
product designer
So, the first time I heard of these skateboard guys I was like: what? But now I'm more like: Hell yeah, give me more.
marina dalmas
marketing manager
I don't even know how I got by without this stuff. This right here is the bomb. Especially the awesome filters included.
denis maceoin
music producer
Close Menu